ពាក្យភូតច្រើនចាញ់អាត្មា (ប្រធានបែបពិភាក្សា)
សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម
ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានវិសាលភាពទឹកដីធំទូលាយនៅឥណ្ឌូចិន។
ផ្ទៃដីនៃប្រទេសកម្ពុជាមួយភាគធំជាវាលទំនាបដែលអំណោយផលដល់វិស័យកសិកម្ម។
ប្រជាជនកម្ពុជាភាគច្រើនជាកសិករប្រកបរបរជាកសិកម្ម។
វិស័យកសិកម្មនេះក៏បានផ្តល់ជាប្រភពចំណូលយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ហេតុនេះហើយទើបមានមតិមួយពោលថា
"សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម"។
តើមតិដែលពោលខាងលើនេះត្រឹមត្រូវដែរ ឬទេ?
អក្សរសិល្ប៍ខេមរនិយម ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈជាតិខ្មែរ
វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវីអ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណៈមនុស្ស លក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ។ និយាយពាក់ព័ន្ធទៅនឹងលក្ខណៈជាតិបានប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដា្ឋនខ្លះបានលើកឡើងថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។
តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ?
អំពីសំណេរតែងសេចក្តីអត្ថាធិប្បាយប្រៀបធៀប
- តែងសេចក្តីបែបអត្ថាធិប្បាយប្រៀបធៀប គឺជាប្រភេទតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យអ្នកតែងលើកយកកម្មវត្ថុ (ពាក្យសម្តី ឃ្លា ប្រយោគ មតិ យោបល់ តួអង្គ វត្ថុ ស្នាដៃ...) មកធ្វើការប្រៀបធៀប ថ្លឹងថ្លែង ស្វែងរកឲ្យឃើញលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នា និងរកឲ្យឃើញថា តើកម្មវត្ថុណាមួយមានលក្ខណៈប្រសើរជាង។
អំពីសំណេរតែងសេចក្តីអធិប្បាយពិភាក្សា
- តែងសេចក្តីបែបពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យអ្នកតែងលើកយកមតិរបស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សមឬពុំសម មានប្រយោជន៍ឬឥតប្រយោជន៍ ជាគុណឬជាទោស។ល។ ដើម្បីយកមតិទាំងអស់មកថ្លឹងថ្លែងមើល តើមតិណាមួយសមរម្យជាង។
- ជាទូទៅប្រធានពិភាក្សា គឺមានមតិពុំសមស្របគ្នា ហើយច្រើនស្ថិតនៅលើទ្រឹស្តីបដិសំយោគ ដែលមាន៖ មតិទី១ (មតិស្រប), មតិទី២ (មតិផ្ទុយ), មតិសំយោគ ឬមតិពិភាក្សា។
អំពីសំណេរតែងសេចក្តីអត្ថាធិប្បាយពន្យល់
- តែងសេចក្តីបែបអត្ថាធិប្បាយពន្យល់ជាប្រធានមួយប្រភេទដែលតម្រូវឲ្យអ្នកតែងស្រាយបំភ្លឺ ពន្យល់យ៉ាងល្អិតល្អន់ ក្បោះក្បាយ ច្បាស់លាស់ អស់សេចក្តី។
- ប្រធានពន្យល់មិនតម្រូវឲ្យអ្នកវែកញែករកខុសត្រូវឡើយ ព្រោះវាមានលក្ខណៈត្រឹមត្រូវរួចស្រេចទៅហើយ។
តែងសេចក្តីបែបអត្ថាធិប្បាយ
ដូចម្តេចដែលហៅថាតែងសេចក្តី?
= ពាក្យថា "តែងសេចក្តី" បានមកពី៖ តែង បូកនឹង សេចក្តី
- តែង៖ រៀបចំ រចនា កែច្នៃ កែលំអ ធ្វើឲ្យមានរបៀប
- សេចក្តី៖ រឿងរ៉ាវ ហេតុការណ៍ ដែលមានជាប់ទាក់ទងគ្នាជាឃ្លា ល្បះ កថាខណ្ឌ អត្ថបទដែលមានន័យ និងបំណងច្បាស់លាស់ អាចស្តាប់បាន។
No comments:
Post a Comment