រឿងព្រេងទាក់ទងនឹងពីធីសែនព្រះភូមិ និងរដូវធ្វើស្រែ
រហូតមកដល់សព្វថ្ងៃនេះ
នៅកន្លែងខ្លះក្នុងប្រទេសកម្ពុជា
តែងកាលណាមានភ្លៀងធ្លាក់សើមដីល្មមអាចប្រកបរបរធើស្រែបានហើយ
គេនៅក្នុងស្រែរបស់គេដើម្បីអោយស្រូវបានផលច្រើន ហើយគេតែងហៅពិធីនេះថា សែនព្រះភូមិ។
ទំនៀមសែនព្រះភូមិនេះ តាមការស្រាវជ្រាវបានអោយដឹងថា
មានទាក់ទងតាំងពីពុទ្ធសម័យមកម្ល៉េះ។ ប៉ុន្តែកាលណោះគេបូជានាង
យក្ខនីដើម្បីសួរដំណឹងទឹកភ្លៀង ។ លុះយូរៗមកអ្នកស្រុកភ្លេចរឿងដើមក៏ស្មានថា
កាសែនព្រះភូមិនេះ គឺសែនអោយទេវតាដែលរក្សាផែនដីនេះទៅវិញ
ប៉ុន្តែទោះបីជាយល់ដូច្នោះក៏ដោយក៏មិនខុសឆ្ងាយចាកហេតុដើមប៉ុន្មានដែរ
រឿងនេះមានតំណាលដូចតទៅ:
Read more »
កាលពីព្រេងនាយនៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតពិសទេមានតែពស់កេងកង។
មាននិទានថា៖ កាលពីដើមឡើយមានមនុស្ស២នាក់ប្តីប្រពន្ធ ប្រពន្ធឈ្មោះនាងនី មានកូនស្រីឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែង។ ថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអុស។ ឯនាងនីលឺគេបបួលគ្នា ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង លីដឹងចូលទៅក្នុងព្រៃបានឃើញអុសមួយធំ។ នាងនីយកដឹងពុះអុស លុះពុះយូរបន្តិចទៅ ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។
កាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថ្ងៃមួយ
ចៅទាំងពីរនាក់បានបបួលគ្នា ទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ
ដល់ថ្ងៃរសៀលគងភ្នំដ៏នាំគ្នាដើរចេញទៅ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់
អ្នកមួយថា "ខ្ញុំនឹងដាក់គល់ឈើេនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ"។
អ្នកមួយឆ្លើយថា "ខ្ញុំក៏ចង់ដាក់នៅកន្លែងនឹងដែរ
ប៉ុន្តែឥឡូវនេះបើអ្នកដាក់នឹងគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ
រួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង"។
និយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើ
ម្នាក់ទៀតឡើងដាក់នៅចុងឈើស្រេចហើយវិលមកផ្ទះវិញ លាគ្នាទៅផ្ទះដោយខ្លួន។
Read more »
កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់រដូវរំហើយ វាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ី។ លុះដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្តាមជាច្រើនណាស់។ ចចកឃើញហើយមានចិត្តត្រេកអរ រីករាយគិតថា “ថ្ងៃនេះអញមានលាភធំណាស់ជាលាភចម្លែកជាងសព្វថ្ងៃ”។ ឯកំពឹសមានប្រាជ្ញា លឺចចកថាដូច្នេះហើយក៏និយាយលួងលោមចចកថា “យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេ” ចចកឆ្លើយថា “ធ្វើដូចម្តេចនឹងឆ្ងាញ់ពិសា?”។ កំពឹសឆ្លើយថា “ត្រូវបងចចកឯង យកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីនោះទើបឆ្ងាញ់ពិសា”។ ចចកថា “ធ្វើដូចម្តេចនឹងយកទៅលាងទឹកបានបើច្រើនដល់ម្ល៉េះ?”។ កំពឹសថា “បងចចកកុំព្រួយចិត្ត ខ្ញុំធានា គិតឲ្យបងបានស្រួលប៉ុន្តែបងឯងត្រូវតាមខ្ញុំ”។
កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់ មានប្រពន្ធពីរ១ ឈ្មោះនាងអាំ
មួយឈ្មោះនាង គំ។ ថ្ងៃមួយអ្នកគង់
នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ។
តាមផ្លូវទៅស្រុកនោះមានខ្លាសាហាវ អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់
ទៅដល់ព្រៃធំមួយជិតស្រុកគេ ព្រៃនោះតែងមានខ្លាចេញខាំមនុស្ស ក្របី គោ
ស៊ីតែរឿយៗ។ លុះអ្នកគង់ទៅដល់កន្លែងនោះ
ខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមក។ អ្នកគង់រត់ចូលរូងឈើ
រាកនោមព្រោះភ័យណាស់ញ័រដៃញ័រជើង។ នាងអាំ
និងនាងគំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ។
តែមុននឹងនាងប្រពន្ធចុងស្លាប់ នាងក៏ដឹងនូវសេចក្ដីអន្តរាយនេះដែរមិនមានអ្នកណាក្រៅពីនាងប្រពន្ធដើមជាអ្នកធ្វើឡើយ
នាងមានគំនុំចងពៀរនឹងនាងប្រពន្ធដើមហើយសច្ចាថា ‘នាងនេះចិត្តអាក្រក់ណាស់
ហ៊ានសម្លាប់កូនអញមួយលើកជាពីរលើក លើកនេះស្មាប់ដោយទាំងខ្លួនអញទៅទៀត ដើម្បីសងគំនុំ
សូមអោយខ្ញុំកើតជាតិណាៗនឹងបានស៊ីកូនវាវិញកុំខាន’ ។ ថាតែប៉ុណ្ណេះនាងនោះក៏ទទួលមរណភាពបាត់ទៅហើយអន្ទោលយកកំណើតជាសត្វឆ្មា
។ រីឯនាងប្រពន្ធដើម បន្ទាប់ពីស្លាប់បាត់បង់ជីវិតទៅក៏ចាប់កំណើតជាសត្វមាន់ ។
មេមាន់នោះកាលបើបានពងចេញដាក់សំបុកកាលណា សត្វឆ្មាទៅស៊ីពងនោះអស់រលីង ។
បន្ទាប់មកមេមាន់ក៏ចងពៀរនឹងសត្វឆ្មាដោយប៉ងប្រាថ្នាថា ‘កើតជាតិក្រោយសូមអោយបានស៊ីកូនឆ្មាវិញកុំបីខាន
’ ថារួចមេមាន់ក៏ដាច់ខ្យល់ស្លាប់ទៅ
។
រឿង ពស់កេងកង
មាននិទានថា៖ កាលពីដើមឡើយមានមនុស្ស២នាក់ប្តីប្រពន្ធ ប្រពន្ធឈ្មោះនាងនី មានកូនស្រីឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែង។ ថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអុស។ ឯនាងនីលឺគេបបួលគ្នា ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង លីដឹងចូលទៅក្នុងព្រៃបានឃើញអុសមួយធំ។ នាងនីយកដឹងពុះអុស លុះពុះយូរបន្តិចទៅ ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។
រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា
Read more »
រឿង សត្វចចក
កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់រដូវរំហើយ វាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ី។ លុះដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្តាមជាច្រើនណាស់។ ចចកឃើញហើយមានចិត្តត្រេកអរ រីករាយគិតថា “ថ្ងៃនេះអញមានលាភធំណាស់ជាលាភចម្លែកជាងសព្វថ្ងៃ”។ ឯកំពឹសមានប្រាជ្ញា លឺចចកថាដូច្នេះហើយក៏និយាយលួងលោមចចកថា “យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេ” ចចកឆ្លើយថា “ធ្វើដូចម្តេចនឹងឆ្ងាញ់ពិសា?”។ កំពឹសឆ្លើយថា “ត្រូវបងចចកឯង យកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីនោះទើបឆ្ងាញ់ពិសា”។ ចចកថា “ធ្វើដូចម្តេចនឹងយកទៅលាងទឹកបានបើច្រើនដល់ម្ល៉េះ?”។ កំពឹសថា “បងចចកកុំព្រួយចិត្ត ខ្ញុំធានា គិតឲ្យបងបានស្រួលប៉ុន្តែបងឯងត្រូវតាមខ្ញុំ”។
រឿង គង់ហ៊ាន
No comments:
Post a Comment