រឿង ខ្យងស័ង្ខ [២]
ដោយនៅក្នុងនគរទាំងមូលនៅសល់តែបុរសតែម្នាក់គត់ជាបុរសដែលមានមុខមាត់អាក្រក់គួរឲ្យខ្លាច។ នៅពេលនោះព្រះបាទសាមលរាជបានចាត់ឲ្យសេនាមាត្យទាំងឡាយទៅហៅមនុស្សងោះនោះមក។ គ្រាដែលមនុស្សងោះនៅទល់នឹងព្រះភ័ក្រ្ក ព្រះនាងពៅរចនាទេវី មនុស្សងោះបានអធិដ្ឋានថា "ប្រសិនបើអត្មាអញ និងព្រះនាងពៅរចនាទេវីជាគូនឹងគ្នាពិតពីអតីតជាតិមកសូមឲ្យនាងយល់នូវអង្គអញនៅក្នុងស្រោមងោះ"។ ពេលនោះព្រះនាងពៅរចនាទេវីបានយល់នូវរូបព្រះអង្គដែលនៅក្នុងស្រោមងោះជាបុរសដែលមានរូបឆោមលោមពណ៌ស្រស់ត្រកាល ព្រះនាងទ្រង់យាងទៅកាន់ព្រះអង្គជាមួយការកាន់នូវកម្រងផ្កាយកទៅបំពាក់លើដៃចៅងោះ។ ប្រការនេះបានធ្វើឲ្យសព្វមុខមន្ត្រី ស្តេចចម្រុះ និងរាស្ត្រមានការភ្ញាក់ផ្អើល និងសើចចំអកជាខ្លាំង នឹងព្រះនាងរហូតដល់ហូរព្រះជលនេត្រដោយពុំចេញវាចា។
រឿង ខ្យងស័ង្ខ [១]
- ប្រភពរឿង៖ ដកស្រង់ចេញពីសាស្ត្រាស្លឹករឹត បោះពុម្ពឡើងដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ ១៩៦១ នៃគ.ស ត្រូវនឹងព.ស ២៥០៤។
- ប្រភេទ៖ អក្សរសិល្ប៍បុរាណ, គឺជាកម្រងសាស្ត្រាល្បែងដែលតាក់តែងជាបទកាកគតិ បទពំនោល បទព្រហ្មគីតិ និងបទភុជង្គលីលា។
- ចលនា៖ អក្សរសិល្ប៍ពុទ្ធនិយម (ក្លាយ)
- កាលកំណត់តែង៖ ១៧២៩
- អ្នកនិពន្ធ៖ ពុំស្គាល់ឈ្មោះ (ប្រហែលជាកវីម្នាក់ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋា)
រឿង ស័ង្ខសិល្បជ័យ
- ប្រភពរឿង៖ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ (លើកទី១) នៅពុទ្ធសករាជ ២០៥៩ ត្រូវនឹងគ្រឹស្តសករាជ ១៩៦៦។
- ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ សាស្ត្រាល្បែង កាព្យនិទាន
- ចលនា៖ ពុទ្ធនិយមក្លាយ
- កាលកំណត់តែង៖ ១៨៨២
- អ្នកនិពន្ធ៖ ឧកញ៉ាវង្សាធិបតីអ៊ុក
រឿង មរណមាតា
- ប្រភពរឿង៖ គម្ពីរភាសាបាលី "ចេតនាពុទ្ធា"
- ប្រភេទ៖ ពាក្យកាព្យ
- អ្នកនិពន្ធ៖ ភិក្ខុ អ៊ុក
- កាលកំណត់តែង៖ ព.ស ២៤២០ គ.ស ១៨៧៧ (ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមបរមរាមាទេវតា "ព្រះសុវណ្ណកោដ្ឋ")
រឿង ហង្សយន្ត
- ប្រភពរឿង៖ តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី បានបញ្ចេញមតិថារឿងនេះប្រាកដជាស្នាដៃរបស់ខ្មែរ រួចមានគេលួចប្រែជាភាសាសៀម ទើបអ្នកនិពន្ធខ្មែរត្រូវបកប្រែមកជា ពាក្យខ្មែរវិញ ដើម្បីកុំឲ្យបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរ។
- ប្រភេទរឿង៖ កាព្យនិទាន ឬប្រលោមលោកបែបបុរាណ ឬសាស្ត្រាល្បែង។
- ចលនា៖ ពុទ្ធនិយម។
- អ្នកនិពន្ធ៖ ចៅយមបុណ្យភក្តិឧក។
- កាលកំណត់តែង៖ ស.វទី១៧។
រឿង សព្វសិទ្ធិ
- ប្រភពរឿង៖ គម្ពីរបញ្ញាសជាតក
- ប្រភេទរឿង៖ អក្សរសិល្បិ៍បុរាណ បែបសាស្ត្រាល្បែង
- ចលនា៖ ពុទ្ធនិយម
- អ្នកនិពន្ធ៖ ហ្មឺនភក្តីអក្សរតន់
- កាលកំណត់តែង៖ ព.ស ២៤៤២ត្រូវនឹងគ.ស.១៨៩៩
រឿង មាយើង
- ប្រភពរឿង៖ ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា
- ប្រភេទ៖ អក្សរសិល្ប៍ប្រជាប្រិយ
- ចលនា៖ អក្សរសិល្ប៍ខេមរនិយម
- កាលកំណត់តែង៖ មិនច្បាស់លាស់
- អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ
រឿង សូផាត
- ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រលោមលោកទំនើបបែបមនោសញ្ជេតនា
- ចលនា៖ ជាចលនាអក្សរសិល្ប៍ខេមរនិយម ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិគមបារាំង។
- កាលកំណត់តែង៖ ១៩៣៨
- អ្នកនិពន្ធ៖ រីម គីន
រឿង ធនញ្ជ័យ
- ប្រភពរឿង៖ រឿងធនញ្ជ័យជារឿងប្រឌិតបុរាណ ហើយមានប្រជាប្រិយភាពទូទៅពេញព្រះរាជាណាចក្រកម្ពុជា។ អត្ថបទដើមកើតឡើងដោយសារការប្រមូលចងក្រងពាក្យសម្តី និងការចេះចាំតៗគ្នាមក។ ជារឿងដែលដកស្រង់យកបញ្ហាការរស់នៅរបស់ខេមរជន មានការគ្រប់គ្រង ការទាក់ទងគ្នា ទំនៀមទម្លាប់ ប្រពៃណី ជំនឿ ។ល។ មកធ្វើជារឿងហូរហែក្នុងជីវភាពរបស់តួអង្គធនញ្ជ័យនេះ។
- ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយ។
- អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ
- កាលកំណត់តែង៖ មិនមានច្បាស់លាស់ទេ
រឿង ផ្កាស្រពោន
- ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា
- ប្រភេទ៖ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា
- អ្នកនិពន្ធ៖ នូ ហាច
- កាលកំណត់តែង៖ តែងក្នុងឆ្នាំ ១៩៤៧ បោះពុម្ពក្នុងឆ្នាំ ១៩៤៩
- ចលនា៖ ខេមរនិយម
- សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។
រឿង កុលាបប៉ៃលិន
- ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន មានប្រភពកំណើតនៅលើដែនដីនៃទីក្រុងប៉ៃលិននាខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិនចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំង។
- ប្រភេទរឿង៖ អក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា
- ចលនា៖ ខេមរនិយម
- អ្នកនិពន្ធ៖ ញ៉ុក ថែម
- កាលបរិច្ឆេទ៖ ១៩៣៦ ឬ ១៩៤៣
រឿង តេជោយ៉ត
- ប្រភេទរឿង៖ អត្ថបទល្ខោនបាសាក់ (នាដកអក្សរសិល្ប៍)
- ចលនា៖ ខេមរនិយម
- អ្នកនិពន្ធ៖ ទី ជីហួត
- កាលកំណត់តែង៖ ១៩៨៣
- សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង
រឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់
- ប្រភព៖ ចេញមកពីដំណើរនយោបាយដែលប្រទេសស្ថិតនៅក្រោមរបបអាណានិគម
- ប្រភេទ៖ ជាអក្សរសិល្ប៍ប្រលោមលោកទំនើប
- ឯកសារ៖ ស្ថិតនៅក្នុងសៀវភៅប្រលោមលោក និពន្ធដោយលោក សួន សុរិន្ទ ហើយនៅឆ្នាំ ១៩៩៣, ៩៤ ក្រសួងអប់រំបានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១២ ត្រង់វគ្គទី៩ "អ្នកនយោបាយបោកប្រាស់" ឡើងទៅ។ ប៉ុន្តែបច្ចុប្បន្ននេះក្នុងឆ្នាំសិក្សា ២០១១, ១២ ក្រសួងបានដកយកវគ្គទី១៦ "ទីពឹងថ្មី" និងវគ្គទី១៧ "កសិករថ្មី" មកបញ្ចូលក្នុងកម្មវិធីសិក្សាវិញ។
- ចលនា៖ ជាអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីសតិអារម្មណ៍របស់ប្រជារាស្រ្តក្រីក្រ
- ឥទ្ធិពល៖ ទទួលឥទ្ធិពលពីរបបសង្គមរាស្រ្តនិយម ព្រោះដំណើររឿងបានបំផុសឲ្យប្រជារាស្រ្តស្រឡាញ់ការងារពលកម្ម កសិកម្ម ហត្ថកម្ម នយោបាយទឹក តួយ៉ាងដូចជាតួអង្គសមជាដើម។
- កាលកំណត់តែង៖ ឆ្នាំ១៩៦០, ៦១
- អ្នកនិពន្ធ៖ សួន សុរិន្ទ
រឿង ថៅកែចិត្តចោរ
- ប្រភពរឿង៖ បោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តក្រសួងអប់រំឆ្នាំ ១៩៨៩។
- ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ
- ចលនា៖ អក្សរសិល្ប៍ខេមរនិយម
- ឥទ្ធិពល៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលពីពួកមូលធននិយមពីព្រោះនៅក្នុងដំណើររឿង អ្នកនិពន្ធបានបង្ហាញឲ្យពួកមូលធននិយមជាអ្នកឈ្នះ។
- កាលកំណត់តែង៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលឡើងនៅក្នុងឆ្នាំ១៩៥៦ជាកម្រងអត្ថបទអក្សរសិល្ប៍ដែលប្រឌិតឡើងនៅទីក្រុងភ្នំពេញ មានលក្ខណៈជាល្ខោននិយាយ។ ខ្លឹមសារនៃរឿងនេះបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី៣០ កញ្ញា ១៩៨១ បោះពុម្ពផ្សាយដោយវិជ្ជាស្ថានវិទ្យាសាស្រ្តស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ១៩៨៩។
- អ្នកនិពន្ធ៖ រឿងថៅកែចិត្តចោរតាក់តែងឡើងដោយអ្នកនិពន្ធឈ្មោះ ពៅ យូឡេង និង អ៊ុំ ឈឺន
- សង្គមបរិយាកាស៖ ដំណើររឿងរឿងបានប្រព្រឹត្តទៅនៅក្នុងសម័យដែលប្រទេសកម្ពុជាទើបបានទទួលឯករាជ្យដំបូង។
រឿង ស៊ឹមអ្នកបរឡាន
- ប្រភពរឿង៖ ដំណើរកើតឡើងនៅប្រទេសកម្ពុជា
- ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបមនោគមវិជ្ជា
- ចលនា៖ ខេមរនិយម
- អ្នកនិពន្ធ៖ អ៊ឹម ថុក
- សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមនិយមបារាំង ដែលក្នុងកាលនោះអ្នកមានអំណាច អ្នកមានលុយជិះជាន់ញើសឈាមអ្នកក្រដូចសត្វធាតុ។
រឿង គ្រូបង្រៀនស្រុកស្រែ
- ប្រភពរឿង៖ រឿងគ្រូបង្រៀនស្រុកស្រែមានប្រភពចេញមកពីដំណើរការតស៊ូនយោបាយរបស់គ្រូបង្រៀនមួយក្រុមនៅព្រៃទទឹង ខេត្តកំពង់ចាម ប្រទេសកម្ពុជា
- ប្រភេទ៖ ជារឿងប្រលោមលោកទំនើបបែបមនោគមវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារនៃរឿងមានទំនាក់ទំនងទៅនឹងការតស៊ូនយោបាយ
- ចលនា៖ រឿងគ្រូបង្រៀនស្រុកស្រែស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ព្រោះគោលគំនិតរឿងឆ្លុះបញ្ចាំងនូវទស្សនៈលោកិយខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធ
- ឥទ្ធិពល៖ សង្គមនិយម ព្រោះគោលគំនិតខ្លឹមសារបំផុសក្នុងផ្ទៃរឿងជាគំនិតជឿនលឿន
- កាលកំណត់តែង៖ ១៩៥៧
- អ្នកនិពន្ធ៖ លោក អ៊ឹម ថុក
រឿង គូលីកំណែន
- ប្រភពរឿង៖ រឿងគូលីកំណែនជាប្រលោមលោកបែបមនោគមវិជ្ជា ឆ្លុះបញ្ចាំងពីតថភាពសង្គមកម្ពុជា ក្រោមនឹមអាណានិគមនិយមពីរ គឺបារាំង និងជប៉ុនដែលជារឿងមួយមានប្រភពនៅក្នុងប្រទេសកម្ពុជាយើង ពីព្រោះដំណើររឿងបានប្រព្រឹត្តទៅនៅក្នុងឃុំគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
- ប្រភេទ៖ អក្សរសិល្ប៍ទំនើបដែលមានទស្សនៈជឿនលឿន និងមាននិន្នាការទៅខាងលទ្ធិសង្គមនិយម។
- ចលនា៖ ខេមរនិយម ព្រោះបានបង្ហាញពីជីវភាពពិតៗក្នុងសង្គមខ្មែរក្នុងកាលៈទេសៈដែលត្រូវបរទេសត្រួតត្រា។
- អ្នកនិពន្ធ៖ អ៊ឹម ថុក
- កាលបរិច្ឆេទ៖ ខែសីហា ១៩៥៦
- សង្គមបរិយាកាស៖ ដំណើររឿងបានប្រព្រឹត្តទៅចាប់ពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (ពីឆ្នាំ ១៩២៧ ដល់ ១៩៤២) សម័យនោះប្រទេសកម្ពុជាឋិតក្រោមអាណានិគមបារាំង ជប៉ុន។
រឿង ភូមិតិរច្ឆាន
- ប្រភព៖ អ្នកនិពន្ធបានប្រមូលឯកសារមកចងក្រងសរសេរនៅឆ្នាំ ១៩៦៤,៦៥ តែកាលៈទេសៈពេលនោះពុំទាន់អំណោយផលអាចបោះពុម្ពបាន។ អ្នកនិពន្ធរង់ចាំដល់ឆ្នាំ ១៩៧១ទើបបោះពុម្ពផ្សាយ។ ក្នុងការសរសេរតាក់តែងរឿងនេះឡើង អ្នកនិពន្ធបានដើរប្រមូលព័ត៌មានពីប្រជារាស្ត្រមានវ័យចាស់ដែលធ្លាប់ដឹងរឿងរ៉ាវនៅភូមិក្រាំងលាវ ហើយអ្នកនិពន្ធបានខំស្រាវជ្រាវរកលិខិត និងសេចក្តីសម្រេចផ្សេងៗពេលនោះមកធ្វើជាឯកសារសម្រាប់សរសេរ។
- អ្នកនិពន្ធ៖ លោក ឌឹក គាម និង លោក ឌឿក អំ
- ប្រភេទ៖ ជារឿងប្រលោមលោកបែបប្រវត្តិសាស្រ្ត
- ចលនា៖ ជាអក្សរសិល្ប៍ខេមរនិយម
- ឥទ្ធិពល៖ មានឥទ្ធិពលមនោគមវិជ្ជាជឿនលឿនក្នុងសម័យសង្គមរាស្រ្តនិយម ព្រោះដំណើររឿងបំផុសពីចលនាតស៊ូប្រឆាំងបរទេស ដើម្បីបូរណភាពទឹកដីរបស់ខ្លួន
- សង្គមបរិយាកាស៖ សម័យកាលនៃរឿងនេះកើតឡើងនៅឆ្នាំ ១៩២៥ ក្រោយពីការច្រូតកាត់ និងប្រទេសជាតិស្ថិតនៅក្រោមអាណានិគមបារាំងដែលប្រើអំណាចត្រួតត្រាមកលើប្រជាជនខ្មែរ។ ទង្វើនេះបានធ្វើឲ្យមានចលនាប្រជាជនក្រោកឡើងប្រឆាំងនឹងពួកបារាំងស្ទើរគ្រប់ទីកន្លែង ជាពិសេសព្រឹត្តិការណ៍ថ្ងៃទី១៨ មេសា ឆ្នាំ១៩២៥។
រឿង ចៅស្រទបចេក
- ប្រភពរឿង៖ គម្ពីរសាស្រ្តាស្លឹករឹតជាពាក្យកាព្យដែលមាននៅក្នុងបណ្ណាល័យ "ទេវង្សកុមារ"។ រឿងចៅស្រទបចេកដែលយើងយកមកសិក្សានេះជាស្នាដៃរបស់ យស ងិន បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី៣ ព.ស ២៥១០ គ.ស ១៩៦៧។
- ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ, ប្រភេទសាស្រ្តល្បែង
- ចលនា៖ ពុទ្ធនិយម
- អ្នកនិពន្ធ៖ យស ងិន
- ឥទ្ធិពល៖ ពុទ្ធសាសនា
- កាលកំណត់តែង៖ ថ្ងៃអង្គារ ទី១១កើត ខែផល្គុន ឆ្នាំជូត ព.ស២៤៣២ ត្រូវនឹងគ.ស ១៨៨៩
រឿង រាមកេរ្តិ៍ [៤]
ក្មេងទាំងពីរបានជួបសំណេះសំណាលគ្នាហើយ បានស្រុះស្រួលគ្នាទៅរង់ចាំដំណើរមកដល់របស់ព្រះរាមនៅក្នុងព្រៃមួយ។ បន្ទាប់ពីចាប់អ្នកយាមទ្វារទៅឃុំឃាំងរួចហើយ ព្រះរាមក៏ចាត់ពលមួយចំនួនឲ្យតាមចាប់ព្រះរាជកុមារមកវិញ។ ព្រះរាមបានទៅជួបក្មេងទាំងពីរដូចបំណង ហើយបានសរសើរអំពីលម្អ និងឫទ្ធានុភាពកុមារ ហើយក៏ថ្លែងសរបង្កសង្រ្គាមមួយរំពេច។ ប៉ុន្តែសង្រ្គាមមិនឈ្នះមិនចាញ់ឡើយ។ ព្រះរាជកុមារខឹងខ្លាំងណាស់ ក៏ថ្លែងសរបម្រុងសម្លាប់ក្សត្រទាំងបួនអង្គចោល ប៉ុន្តែសររបស់គេក្លាយជាកម្រងផ្កា។ ឃើញហេតុការណ៍នេះព្រះរាមក៏អធិដ្ឋានស្រួលបួលហើយថ្លែងសរទៀត ប៉ុន្តែសររបស់ព្រះរាមក្លាយជាអាហារសម្រាប់កុមារសោយទៅវិញ។ ព្រះរាមសាកសួរព្រះរាជកុមារទើបដឹងថាជាបុត្រនាងសីតា ហើយព្រះរាមសួរទៅព្រះលក្ស្មណ៍ទើបដឹងថានាងសីតាពុំទាន់ស្លាប់ ព្រះរាមក៏ចុះពីលើរាជរថ ទៅសុំឲ្យបុត្រទទួលស្គាល់ជាបិតា និងនាំព្រះអង្គទៅជួបនាងសីតា។
រឿង រាមកេរ្តិ៍ [៣]
ពេលដឹងថាព្រះលក្ស្មណ៍រួចជីវិតឡើងវិញ
ក្រុងរាពណ៍បានហោះទៅលើកំពូលភ្នំដើម្បីស្លពិសនាគសម្រាប់សម្លាប់ទ័ពព្រះរាម។
ពិភេកគន់គូរដឹងដំណើរហេតុផលនេះក៏ប្រាប់ទៅព្រះរាមៗប្រើហនុមានឲ្យទៅបំផ្លាញមន្តអាគមរបស់ក្រុងរាពណ៍លុះត្រាសម្រេច។
ក្រុងរាពណ៍ខឹងខ្លាំងណាស់ក៏ចាត់ឲ្យឥន្ទ្រជិតចេញច្បាំង។
ឥន្ទ្រជិតកាឡាខ្លួនជាពពក ហើយទ័ពយក្សសម្លាប់ទ័ពស្វាអស់ជាច្រើន។ ព្រះរាម
ព្រះលក្ស្មណ៍អស់សង្ឃឹមព្រោះមើលទ័ពយក្សមិនឃើញសោះ
ក៏បន់ស្រន់ទេវតាសូមឲ្យមើលទ័ពសត្រូវឃើញ។ ការបន់ស្រន់បានសម្រេចហើយ
ព្រះលក្ស្មណ៍ក៏បានថ្លែងសរសម្លាប់នាគឥន្ទ្រជិតក្នុងពេលនោះទៅ។
រាពណ៍ខឹងពេកក៏សម្រេចចិត្តយកនាងសីតាទៅប្រហារជីវិត។
ប៉ុន្តែមានមន្ត្រីម្នាក់ឈ្មោះរុក្ខសៈឃាត់ទាន់
ដោយអះអាងថាទំនៀមទម្លាប់មិនអនុញ្ញាតឲ្យសម្លាប់មនុស្សឥតទោសទេ។
ក្រុងរាពណ៍យល់ព្រម
ហើយក៏បញ្ជាឲ្យកូនទាំង១០របស់ខ្លួនចេញច្បាំងម្តងមួយៗលុះត្រាតែស្លាប់អស់។
អស់សង្ឃឹម
រាពណ៍ក៏ទៅចងស្ពានមេត្រីជាមួយមិត្តម្នាក់ឈ្មោះមូលផលល័មឲ្យមកជួយច្បាំងទៀតតែត្រូវស្លាប់អស់។
សង្រ្គាមក៏បានបញ្ចប់ ហើយនាងសីតាក៏ត្រូវបានរំដោះបាន។
រឿង រាមកេរ្តិ៍ [២]
ចំណែកព្រះរាម ព្រះលក្ស្មណ៍ ក្រោយពេលដែលបាញ់ប្រើសមាសរួចក៏ធ្វើដំណើរមករកនាងសីតាវិញ។ លុះរកមិនឃើញក៏យំសោកបោកខ្លួនហើយធ្វើដំណើរទៅជួបជតាយុ ដែលបានប្រាប់ដំណើររឿងកក្រុងរាពណ៍ឆក់យកនាងសីតា។ ព្រះរាមបានជួបសត្វកុកទៀត កុកបានប្រាប់ដំណឹងនាងសីតាដល់ព្រះរាមដែរ ប៉ុន្តែត្រូវព្រះលក្ស្មណ៍តិះដៀលកុក កុកក៏តិះដៀលវិញ។ ព្រះរាមខ្លាចពាក្យដំនៀលរបស់កុកនេះលេចលឺវែងឆ្ងាយទៅទៀតក៏លើកធ្នូសរបម្រុងសម្លាប់កុក តែកុកសុំទោសហើយធានាជួយច្បាំងព្រះអង្គយកនាងសីតាមកវិញ។ នៅតាមផ្លូវព្រះរាមជួបនឹងយក្សកុម្ភ័ណ ដែលមានបំណងចង់សម្លាប់ព្រះអង្គ តែត្រូវព្រះរាមថ្លែងសរសម្លាប់ចោលទៅ។
រឿង រាមកេរ្តិ៍ [១]
- ប្រភព៖ ឯកសារដែលយកមកសិក្សាគឺរៀបរៀងឡើងដោយអ្នកអង្គម្ចាស់ វឌ្ឍឆាយាវង្ស ដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណិ្ឌត្យ នៃក្រសួងធម្មការ បោះពុម្ពលើកទី១នៅព.ស២៤៨០ (គ.ស ១៩៣៧)។ រឿងនេះមានចំនួន៨០ខ្សែ តែចំនួនដែលរកឃើញមានតែ១៦ខ្សែទេ គឺខ្សែទី១ ដល់ខ្សែទី១០ និងខ្សែទី៧៥ ដល់ខ្សែទី៨០។ ឯ៦៤ខ្សែទៀតរកមិនឃើញឡើយ។
- ប្រភេទ៖ នាដ្យកថា ប្រកបទៅដោយវីរៈលក្ខណៈ
- ចលនា៖ ព្រាហ្មណ៍និយម
- ឥទ្ធិពល៖ ទទួលឥទ្ធិពលពីព្រាហ្មណ៍សាសនា និងពុទ្ធសាសនា
- កាលកំណត់តែង៖ មានទស្សនៈ៣បានលើកឡើងខុសៗគ្នា (លោកញ៉ុក ថែម៖ ខ្សែទី១ ដល់ខ្សែទី១០ តាក់តែងក្នុងស.វទី១៧.១៨ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ ដល់ព្រះអង្គអេង។ ខ្សែទី៧៥ ដល់ខ្សែទី៨០ តាក់តែងនៅស.វ ១៨.១៩ ក្នុងរជ្ជកាលព្រះអង្គអេង ដល់ព្រះអង្គឌួង។) (អ្នកស្រីពៅ សាវរស៖ ខ្សែទី១ ដល់ខ្សែទី១០ សរសេរក្នុងរវាងស.វទី១៦ និង១៧។ ខ្សែទី៧៥ ដល់ខ្សែទី៨០ សរសេរក្នុងរវាងស.វទី១៧ និង១៨។) (មតិមួយទៀតថារឿងរាមកេរ្តិ៍ប្រហែលជាតាក់តែងឡើងក្នុងអំឡុងស.វទី១១ និង១២ ដោយផ្អែកលើចម្លាក់រឿងរាមកេរ្តិ៍នៅតាមប្រាសាទនានា។)
- អ្នកនិពន្ធ៖ ពុំអាចរកឃើញឈ្មោះអ្នកនិពន្ធ តែគេសន្និដ្ឋានថាមានអ្នកនិពន្ធ២នាក់ដែលជាអ្នកប្រាជ្ញខ្មែរដែលចេះភាសាសំស្រ្កឹតយ៉ាងច្បាស់លាស់ និងមានទំនោរទៅរកពុទ្ធសាសនា។ (ពីខ្សែទី១ ដល់ទី១០ មានអ្នកនិពន្ធម្នាក់, ពីខ្សែទី៧៥ ដល់ទី៨០ មានអ្នកនិពន្ធម្នាក់ទៀត។)
រឿង ព្រះវេស្សន្តរ
- ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ, សាស្រ្តាទេសន៍
- ចលនា៖ អក្សរសិល្ប៍ពុទ្ធនិយម
- អ្នកនិពន្ធ និងកាលកំណត់តែង៖ គម្ពីរដើមជាស្នាដៃនៃព្រះអដ្ឋកឋាចារ្យដែលសរសេរជាភាសាបាលីមាននៅក្នុងគម្ពីរព្រះត្រៃបិដក។ ឯគម្ពីរជាភាសាសម្រាយដែលមាននៅក្នុងកម្ពុជរដ្ឋយើងគឺមានច្រើនប្រភេទណាស់។ (សព្វថ្ងៃឯកសារគោលដែលយកមកសិក្សាគឺជាស្នាដៃរបស់បណ្ឌិតមហាឈឹម សុមន៍)។
រឿង ទុំទាវ
- ប្រភេទ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា
- ចលនា៖ ខេមរនិយម
- ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
- សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក
- កាលកំណត់តែង៖ ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ)
- អ្នកនិពន្ធ៖ ភិក្ខុសោម
ហេតុអ្វីបានជាគ្មានសៀវភៅ ស័ង្ខសិល្ប៍ជ័យ អញ្ចឹងទៅវិញបែបនេះ ?
ReplyDelete