Sunday, November 27, 2016

IIIវិភាគតួអង្គសំខាន់ៗ
          .រាយនាម និងមុខងារតួអង្គក្នុងរឿងរាមកេវ្តិ៏:

1.    ព្រះបាទទសរថ៖ស្តេចនគរព្ធយុធ្យា។
2.   ព្រះនាងកៃកេសី៖​ មហេសីព្រះបាទទសរថ។
3.   ព្រះនាងកោសកល្យាណ៖ មហេសីព្រះបាទទសរថ។
4.   ព្រះនាងសមុទ្រ៖ មហេសីព្រះបាទទសរថ។
5.   ព្រះរាម៖បុត្រព្រះបាទទសរថ និង​ព្រះនាងកោសកល្យាណជានារាយណ៏បែងភាគ។

6.   ព្រះលក្ម្សណ៏៖បុត្រព្រះបាទទសរថ និងព្រះនាងសមុទ្រ។
7.   ព្រះសុត្រុត៖បុត្រព្រះបាទទសរថ និងព្រះនាងកៃកេសី។
8.   ព្រះភិរុត៖បុត្រព្រះបាទទសរថ និងព្រះនាងកៃកេសី។
9.   ព្រះបាទជនក៖ស្តេចនគរមិថិលា ជាបិតាចិញ្ចឹមនាងសីតា។
10.                ព្រះនាងសីតា៖ទេពកញ្ញា និងជាបុត្រចិញ្ចឹមដែលព្រះបាទចនករើសបានពេលទៅច្រត់ព្រះនង្គ័ល។
11. បេក្ខជនឋានទាំងបី៖មកប្រលងលើកធ្នូសរចង់បាននាងសីតា។
12.                កូខ័ន៖ថ្មើរព្រៃរូបអាក្រក់ តែចិត្តល្អ ស្ម័គ្របម្រើក្សត្រទាំងបី។
13.                ឥសីពារទ្វាទ្យ៖ជាឥសីដែលទទួលក្សត្រទាំងបីឲស្នាក់នៅបរមសាលា។
14.នាងនិន្ទ្រាទេពី៖ទេពធីតាតំណាងឲភាពងងុយដេក។
15.                ព្រះមុនីវិសិដ្ឋឥសី៖ឥសីរៀបចំពិធីក្នុងនគរព្ធយុធ្យា។
16.បិតាកៃកេសី៖ជាអយ្យកោព្រះភិរុត។
17.កាកនាសូរ៖យក្សដែលខ្លួនជាក្អែកមកចឹកបំផ្លាញហោមពិធីឥសីពិស្វាមិត្រ។
18.ឥសីពិស្វាមិត្រ៖គ្រូអាចារ្យរបស់ព្រះរាម និងព្រះលក្ម្សណ៏។
19.រាមបរមសូរ៖យក្សដែលចោទថា ព្រះបាទទសរថលួចឈ្មោះដាក់ឲកូន។
20.                បរទុស្ត៖យក្សដែលបង្ករចលាចលដល់ផែនដី តែត្រូវទសរថកំចាត់ចោល។
21.                ពិរាធ៖យក្សដែលចង់ឆក់សីតាជាបុត្ររបស់ព្រះកាយ។
22.                នាងសូរបនខា៖យក្ខិនីប្អូនស្រីក្រុងរាពណ៏ដែលចែចង់ព្រះរាម ព្រះលក្ម្សណ៏តែត្រូវព្រះលក្ម្សណ៏កាត់សក់ធ្វើបាបហើយក៏នាំបងៗ ជាយក្សឲមកសងសឹក។
23.                ក្រុងខរ៖បងប្រុសនាងសូរបនខា។
24.                ក្រុងទុសណ៏៖ប្អូនប្រុសក្រុងខ។
25.                ក្រុងរាពណ៏៖ស្ដេចយក្សនៅនគរលង្កា ជាបងប្រុសសូរបនខា។
26.                មហាកុម្ពន្ធ៖យក្ស។
27.                ត្រីមុខ៖ជាបុត្រក្រុងខរ។
28.                មហារីក:បរិវាក្រុងរាពណ៏ដែលប្រែក្រឡាជាប្រើសមាសទៅបំភាន់នាងសីតា។
29.                ព្រះធរណី៖ទេវ:ដែលព្រះហក្ម្សណ៏បន់ឲថែរក្សាសីតាពេលទ្រង់នៅតាមព្រះរាម។
30.                ទេពារក្ស៖ទេវ:ដែលព្រះលក្ម្សណ៏បន់ថែរក្សានាងសីតាពេលទ្រង់ទៅតាមព្រះរាម។
31.                អាវ័ក្ស៖ទេវ:ដែលព្រះលក្ម្សណ៏បន់ថែរក្សានាងសីតាពេលទ្រង់ទៅតាមព្រះរាម។
32.                គិរីពេពារ័ក្សព្រឹក្សា:៖ទេវ:ដែលព្រះលក្ម្សណ៏បន់ថែរក្សានាងសីតាពេលទ្រង់ទៅតាមព្រះរាម។
33.                កុក៖ជាសត្វដែលនាំដំណឹងនាងសីតាទៅប្រាប់ព្រះរាម។
34.                ជតាយុ៖ស្ដេចគ្រុឌដែលចង់សង្គ្រោះនាងសីតា។
35.                មហិង្សរាជ៖ស្ដេចក្របីនៅព្រៃហេមពាន្ត។
36.                សន្តគិរី៖ប្រពន្ធមហឹង្សជាធ។
37.                ទូភី៖កូនមហឹង្សរាជ និងសន្តគិរី។
38.                ឥសីបញ្ចាលិង្គ:ឥសីដែលទៅប្រាប់ទូភីឲទៅប្រលងនឹងពាលី។
39.                ពាលី៖ស្តេចស្វានៅខាស់ខិនបូរី។
40.                សុគ្រីព៖ប្អូនពាលី។
41.ព្រះមង្គលឥសី៖ឥសីដែលសង្គ្រោះសុគ្រីព។
42.                មហារាជិតា៖អ្នកនាំទេវតាបាចផ្កាអបអរពាលី។
43.                ហនុមាន៖បុត្រព្រះពាយនិងអញ្ជនទេវី និងជាសេនាព្រះរាម។
44.                អង្គទ៖បុត្រពាលីនិងនាងមណ្ឌោលគិរី។
45.                ជម្ពូពាន៖ស្ដេចស្វាដែលព្រះរាមបំភាន់ឲបម្រើខ្លួន។
46.                ខុនជីពទ្វារ៖សេនាស្វា។
47.                ខុននន្ទ៖សេនាស្វា។
48.                នាងវិកតាសី៖យក្ខិនីចាំការពារបូរីលង្កាជាប្អូនរាពណ៏។
49.                គន្ធព៖យក្សសេនារាពណ៏។
50.                រុក្ខឆន្ទ៖យក្សសេនារាពណ៏។
51.                សិងអាសូរា៖យក្សសេនារាពណ៏។
52.                មណ្ឌោគិរី៖មហេសីរាពណ៏។
53.                ទិព្វទេពកញ្ញា៖មហេសីរាពណ៏។
54.                ទេពីទេពកញ្ញា៖មហេសីរាពណ៏។
55.                ឥសីមុនី៖ឥសីដែលជួយបង្ហាញផ្លូវ និងឲបាយហនុមាន។
56.                កាមពាលី៖ក្មួយរាពណ៏ និងជាបុត្រអសូរីបុរ។
57.                អតិកាយ៖យក្សកាពារកំពែងសំរិទ្ធ។
58.                មហាកាយ៖យក្សការពារកំពែងទង់ដែង។
59.                ឥន្រ្ទជិត៖កូនរាពណ៏។
60.                កុម្ហកាណ៏៖ប្អួនរាពណ៏។
61.ពិភេក៖ប្អូនរាពណ៏ជាហោរាបានចុះចូលនឹកព្រះរាម។
62.                ខុននីលនិងខុននល៖សេនាមហាជម្ពូពាន។
63.                ត្រីអង្គ និងត្រីបុត្រ៖សេនាព្រះរាម។
64.                រាពណាសូរិទ្រ្ទ៖ត្រី និងយក្សផងដែរ។
65.                រុក្ខសេន៖សេនារាពណ៏។
66.                រុក្ខរ:៖ទាហានព្រះរាម។
67.                ប្រហេតមន្ត្រី៖ហោរារបស់រាពណ៏។
68.                ក្លាងមឿង៖យក្ស។
69.                ព្រះព្រហ្ម៖អ្នកឲសរដល់ឥន្ទ្រជិត។
70.                អតមុខ៖ជាកូនរាពណ៏។
71.មហាទរ៖ជាកូនរាពណ៏។
72.                បាសបុត្រ៖ជាកូនរាពណ៏។
73.                ទសមុខជាកូនរាពណ៏។
74.                ត្រីសិរ៖ជាកូនរាពណ៏។
75.                នារាត័ក៖ជាកូនរាពណ៏។
76.                មហាក្បាល៖ជាកូនរាពណ៏។
77.                ទូរមុខ៖ជាកូនរាពណ៏។
78.                កុមគទាធរ៖ជាកូនរាពណ៏។
79.                ពិតរក្ខ័ស៖យក្សដែលឃាត់រាពណ៏កុំឲសម្លាប់នាងសីតា។
80.                ឧសភសេនា កេសរ ស័តពាលី៖ទាំងបីជាសេនាព្រះរាម។
81.រក្ស និងមាលមាទ៖ជាបរិវាទឬាពណ៏។
82.                អាតុល័យ៖យក្ខិនីដែលជាប់ញាតិនឹងរាពណ៏ មកបញ្ឆោតនាងសីតាដើម្បីសងសឹក។
83.                ត្រីមុខ៖និមិត្តជាទ្រាយឲព្រះលក្ម្សណ៏វះថ្លើមថ្វាយព្រះរាម។
84.                មហិង្សា៖សត្វក្របីដែលព្រះអង្គកោសិនិមិត្តនាំផ្លូវនាងសីតា។
85.                ឥសីវជ្ជប្រិត៖ឥសីជួយចិញ្ចឹមនាងសីតានិងបុត្រ។
86.                ទេពអប្សរ៖ចុះមកជួយយកអាសារនាងសីតាពេលប្រសូតបុត្រ។
87.                រាមលក្ម្សណ៏៖បុត្រសីតានិងព្រះរាម។
88.                ជប្បលក្ម្សណ៏៖បុត្រកើតដោយឥសីជប្ប។
89.                ទេវបុត្រ៖យកធ្នូមកឲកុមារទាំងពីរ។
90.                នាងទេពរម្ភា៖ទេពធីតាចុះមកជួយយកអាសាររាជកុមារ។
91.ព្រះភិរុណនាគា៖ស្ដេចនាគជួយនាងសីតា។
92.                នាងរតនា៖មហេសីស្ដេចនាគ។….
.វិភាគតួអង្គសំខាន់ៗ
.ព្រះរាម
គុណសម្បត្តិ៖
·        មានរិទ្ធិអំណាចខ្លាំងក្លាមានសិល្ប៏វិជ្ជាគ្មានគូប្រៀប
·        មានតេជះបារមីធ្វើឲរុក្ខជាតិដែលក្រៀមស្វិតប្រែជារីកស្រស់បំព្រង សត្វសាហាយប្រែជាស្លូត ព្រះអាទិត្យមិនហ៊ានគោចរពេលទ្រង់ផ្ទុំ ពេលសម្លាប់សត្រូវមានទេវតាបាចផ្កាជូនពរ។
·        អាចបញ្ជូលវិញ្ញាណទាំងឡាយទៅកើតឯឋានសួគ៏បាន
·        ជាតំណាំងសភាវៈល្អកំចាត់នូវយក្សបង្កចលាចលដល់មនុស្សលោក
·        ជាបុត្រដែលគោរពមាតាបិតា រក្សាកិត្តិយស និងពាក្យសច្ចៈរបស់បិតា
·        ជាស្វាមីដែលស្មោះត្រង់ លះបង់គ្រប់យ៉ាងដើម្បីភរិយា
·        ជាបងប្រុសដ៏ប្រពៃ អាណិតស្រលាញ់ប្អូន ទួញសោកពេលប្អូនត្រូវរបួសគ្រាំគ្រា
·        មានប្រាជ្ញាក្នុងសង្គ្រាម ចងសម្ព័ន្ធមេត្រីអ្នកជិតខាង ចេះអូសទាញ សត្រូវឲចុះចូល ចេះយល់ចិត្តសាស្ត្រមនុស្ស
·        មានចិត្តខន្តី មិនចងអាឃាតនឹងនាងកៃសី
គុណវិបត្តិ៖
·        ជាអវតាររបស់ព្រះទាវៈបែរជាចាញ់នាងកៃសីដែលជាស្រីទន់ខ្សោយម្នាក់
·        ចាញ់កលរាពណ៏ពុំដឹងល្បិចគេរហូតដល់គេឆក់យកនាងសីតាបាន
·        ជាអ្នកមានឬទ្ធាផុតផែនដី តែគ្មានសមត្ថភាពការពារ និងរំដោះមហេសីខ្លួន
·        ប្រើល្បិចថោកទៀបដើម្បីតែប្រយោជន៏បុគ្គល
·        ក្នុងនាមជាកូនប្រុស បែរជាទួញសោកនៅពេលមានបញ្ហា
·        មិនពិចារណាឲបានត្រឹមត្រូវ ដាច់ចិត្តយកប្រពន្ធដែលកំពង់មានគត៍ទៅសម្លាប់ចោលទាំងកណ្ដាលយប់
·        មានគំនិតចក្រព័ត្តិនិយម ខ្លាចអ្នកដទៃខ្លាំងជាងខ្លួន
·        អន់ជាងក្មេង ដោយត្រូវនាំទ័ពទាំងនគរទៅចាប់ក្មេង ព្រមទាំងវាយធ្វើបាបនាំឲបាត់បង់ ទសពិធរាជធម៌ និងគុណធម៏ជាព្រះរាជា
.នាងសីតា
គុណសម្បត្តិ៖
·        ជាស្រីដែលមានរូបសម្រស់ផ្ដាច់គេទូទាំងពិភពផែនដី
·        ជាភរិយាដ៏ស្មោះត្រង់ចំពោះស្វាមីទោះបីត្រូវព្រាត់អស់រយៈពេល១៤ឆ្នាំ
·        សុខចិត្តលះបង់សេចក្ដីសុខផ្ទាល់ខ្លួនទៅតាមបម្រើស្វាមីនៅក្នុងព្រៃ
·        គិតគូរដល់សុខទុក្ខព្រះលក្ម្សណ៏ ហើយអាណិតស្រលាញ់ប្អូនស្មើរជីវិត
·        ជាមាតាល្អប្រពៃ អប់រំប្រៀនប្រដៅ ស្រលាញ់បុត្រដោយព្រហ្មវិហារធម៌
គុណវិបត្តិ៖
·        ជាមនុស្សលោភលន់បន្ទិច ចង់បានប្រើសមានទុកក្រាលរាជបល្ល័ង្គ
·        មានការតក់ស្លុតឆាប់ជ្រួលច្របល់មិនសង្កេតពិចារណា និងសង្ស័យលើសមត្ថភាពស្វាមី
·        ឆោតល្ងង់បណ្ដាលឲយក្សបោកបានម្ដងហើយម្ដងទៀត
·        យកកូនដោយមិនបានប្រាប់ឥសីដឹង ធ្វើឲលោកតាភិតភ័យយ៉ាងខ្លាំង
·        តិះដៀលស្វាមីខ្លួនដោយមិនគិតពីសណ្ដានចិត្តជាភរិយា នៅចំពោះមុខអាមាត្រសព្វមុខមន្ត្រី។
.ព្រះលក្ម្សណ៏
គុណសម្បត្តិ៖
·        ជាប្អូនល្អដែលចេញទៅបម្រើបង និងជួយច្បាំងអស់រយៈពេល១៤ឆ្នាំ
·        ជាមនុស្សស្មោះត្រង់ ភក្ដីភាពប្រតិបត្តិបងនិងបងថ្លៃអស់ពីបេះដូងដោយមិនទាមទារគុណស្រ័យ
·        ជាអ្នកវៀរចាកកាមគុណ មិនរើរវាយនឹងនាងសូរបនខា
·        អង់អាចក្លាហានក្នុងសង្គ្រាមដោយមិនរាថយឡើយ ហ៊ានលះបង់ជីវិតក្នុងសមរភូមិយ៉ាងអង់អាចក្លាហាន
គុណវិបត្តិ៖
·        ជាមនុស្សឆេវឆាវមិនពិចារណាស្គាល់ទាបខ្ពស់
·        ជាអ្នកបង្កទំនាស់ធំ ដោយសារការរប៉ិលរប៉ូចលេងសើចឥតគិតពិចារណា
·        ពុំចេះពិចារណា ធ្វើតាមតែគេបញ្ជា
·        ភូតកុហកថោកទៀប រួមគំនិតបោកប្រាស់
.ហនុមាន
គុណសម្បត្តិ៖
·        អាណិតស្រឡាញ់ យកអាសារសុគ្រីពជាឪពុកមា
·        ជាមេទ័ពមានឬទ្ធានុភាពអង់អាចក្លាហាន វាយលើពួកយក្សនិងទេវៈ
·        ជាសេនាដ៏ស្មោះត្រង់ បម្រើម្ចាស់ឥតងាករេ ឥតចង់បានសំណងឡើយ
·        ជាអក្នមានស្មារតីនិងរាងកាយមាំមួនរហ័សរហួន មានយុទ្ធសាស្រ្តខ្ពង់ខ្ពស់ក្នុងសង្គ្រាម
គុណវិបត្តិ៖
·        ជាខ្ញុំបម្រើដាច់ថ្លៃរបស់បរទេស មិនគិតគូរពីប្រទេសជាតិ និងរាស្ត្ររបស់ខ្លួន
·        មានចរិរប៉ិលរប៉ូចធ្វើការហួសបទបញ្ជា
·        មានភាពអំណួតក្អេងក្អាង ច្រលើសបើស
·        រួមគំនិតថោកទាបបោកប្រាសនាងសីតា
·        ជាមេទ័ពខ្លាំងពូកែម្នាក់បែរ ជាចេញក្រោមស្នាដៃក្មេង
.សុគ្រីព
គុណសម្បត្តិ៖
·        ជាប្អូនដែលគោរពស្រឡាញ់ស្ដាប់បង្គាប់បងគ្រប់បែបយ៉ាងដោយគ្មានគំណិតប្រុងក្បត់បង
·        ជាអ្នកគោរពពាក្យសច្ចៈ ដឹងគុណអ្នកដែលធ្វើគុណលើខ្លួន
·        ជាសេនាដែលស្មោះត្រង់បម្រើព្រះរាមដោយឥតអាករេ
គុណវិបត្តិ៖
·        ជាមនុស្សទន់ខ្សោយ អសមត្ថភាពជាកូនប្រុស ជួបបញ្ហាបែរជាអង្គុយយំ
·        ជាមនុស្សគិតតែប្រយាជន៏ផ្ទាស់ខ្លួនពុំបានពិចារណាឲបានដិតដល់ព្រោះតែគំនុំផ្ទាល់ខ្លួន
·        ភ្នេចគុណអ្នកដទៃពេលដែលបានយសស័ក្កិធំ
.ពាលី
គុណសម្បត្តិ៖
·        មានកម្លាំងខ្លាំងលើសទូភីនិងក្រុងរាពណ៏
·        មានប្រាជ្ញាវាងវៃ
·        ជាស្ដេចស្វាដ៏ល្អ
·        ជាវីរៈជនក្លាហានពិតមិនខ្លាចស្លាប់មិនរាថយ
គុណវិបត្តិ៖
·        មានចរិតកាមឆេវឆាវខ្វះការវិចារណាប្រើអំណាចផ្ដាច់ការ មិនស្ដាប់ការបកស្រាយ
·        មានចរិតកាមគុណលួចប្រពន្ធរបស់ក្រុងរាពណ៏ រហូតបានអង្គទមួយ
៧ក្រុងរាពណ៏
គុណសម្បត្តិ៖
·        ជាបងប្រុសដែលអាណិតស្រលាញ់ប្អូន
·        ជាស្ដេចយក្សអង់អាចក្លាហាន ពុំខ្លាចសឹកសង្គ្រាម តស៊ូស្វិតស្វាញជាមួយសត្រូវ
·        ចេះយុទ្ធសាស្ត្រ និងប្រើល្បិចក្នុងសង្គ្រាម
·        ជាយក្សដែលមានការសម្រេចចិត្តរឹងមាំពុំរារែក ទោះបីអ្នកឃាត់ឃាំង ឬជំទាស់ក៏ដោយ
គុណវិបត្តិ៖
·        ល្មោភកាមតណ្ហាលួចប្រពន្ធគេឯងគ្រប់គ្នា
·        ផ្ដាច់ការ អត្តនាម័ត ពុំស្ដាប់មតិយោបល់អ្នកដទៃ ពុំគោរពសិទ្ធិក្នុងការបញ្ចេញមតិ
·        គម្រាមកំហែង អ្នកដ៏ទៃដើម្បីឲសម្រេចបំណងខ្លួន
·        បញ្ជ្ឃី ញុះញង់ អ្នកដ៏ទៃដើម្បីបង្កសង្គ្រាម
·        ពុំស្ដាប់ហេតុផល និងបំណងល្អពីអ្នកដ៏ទៃ
·        ប្រើសំដីតិះដៀលអាក្រក់ដាក់ប្រពន្ធខ្លួន
·        ជាមនុស្សដេកទ្រមក់ធ្វើឲហុនមានចំលួចថ្នាំក្រោមខ្នើយបាន
·        ឆោតល្ងង់ធ្វើអោយហនុមានបោកប្រាស់រហូតឆេះលង្កា
.ពិភេក
គុណសម្បត្តិ៖
·        ជាអ្នកដែលមានជំនាញខាងហោរាសាស្រ្ត ច្បាស់លាស់ ទស្សន៏ទាយពុំដែលខុសម្ដងឡើយ
·        មានជំនាញពេទ្យពូកែសក្ដិសិទ្ធ
·        មានភាពស្លូតត្រង់ និងចង់ឲបងប្រុសលះបង់ផ្លូវអាក្រក់ដើម្បីឲជាតិចៀសផុតពីអន្តរាយ
·        មានស្មារតីនឹងនរ មិនតក់ស្លុតទោះបីក្នុងស្ថានភាពលំបាកតឹងតែង ឬក្នុងសមរភូមិក៏ដោយ
គុណវិបត្តិ៖
·        ក្បត់ជាតិពូជពង្សសន្តានខ្លួន លក់ខ្លួនបម្រើសត្រូវដោយសារតែគំនុំផ្ទាល់ខ្លួន នាំអ្នកក្រៅមកបំផ្លាញនគរ និងប្រជារាស្រ្តខ្លួនដោយពុំពិចារណាវែងឆ្ងាយ ស្មោះត្រង់ព្យាបាលរបួសឲសត្រូវ។
១០.កុម្ភកាណ៏
គុណសម្បត្តិ៖
·        ជាយក្សកាន់សីល មានចេស្តាខ្លាំងពូកែ
·        មានចិត្តអត់ឳប សុខចិត្តធ្វើតាមបង ទោះដឹងថាបងធ្វើខុស
·        មានការពិចារណាដឹងខុសត្រូវស្គាល់គុណទោស ល្អអាក្រក់ដោយពិចារណាឈ្វេងយល់ពី រឿងរាវទាំងអស់
·        ស្រឡាញ់កិត្តិយស ពុំសុខចិត្តលក់ខ្លួនបម្រើបរទេសលក់ឧត្តមគតិ ស្នេហាជាតិមាតុភូមិ
គុណវិបត្តិ៖
·        ជាអ្នកកាន់សីល តែបែរជាចូលសរមរភូមិ ធ្វើសង្គ្រាមកាប់សម្លាប់គ្នាទៅវិញ
·        ដឹងថាកំហុសមកពីប្អូន នៅតែសុខចិត្តស្ដាប់បញ្ជាចេញច្បាំងទៀត
·        ក្នុងសមរភូមិបែរជាលើកលែងឲសត្រូវ ដោយពុំគិតពីលទ្ធផលចុងក្រោយ
១១.ឥន្រ្ទជិត
គុណសម្បត្តិ៖
·        មានសិល្បវិជ្ជាខ្លាំងពូកែ អាចយកឈ្នះលើព្រះលក្ម្សណ៏បានដោយសរនាគបាស ដែលបាញ់ទៅកើតជានាគរយពាន់មាកចាប់សត្រូវ
·        ចេញទៅសមរភូមិដោយអង់អាចក្លាហាន ស្ដាប់បង្គាប់មាតា គឺដើម្បីស្ដារកិត្តិយសបិតា
គុណវិបត្តិ៖
·        ស្លាប់ក្នុងសមរភូមិដោយត្រូវព្រះលក្ម្សណ៏សងសឹកសម្លាប់វិញ
១២.អង្គទ
គុណសម្បត្តិ៖
·        មានរិទ្ធិពូកែ ជាសេនាដ៏ស្មោះត្រង់ នាំសារទៅប្រកាសច្បាំង ហើយអាចទះកំផ្លៀងក្រុងរាពណ៏នៅកណ្ដាលជំនុំសេនាមន្ត្រី ធ្វើឲរាពណ៏ងាប់ឳនកិត្តិយសយ៉ាងខ្លាំង
·        ទោះបីមាតាមិនបានបិបាច់ថែរក្សា តែអង្គទបានគោរពធ្វើគាវកិច្ច ដោយលើកដែឆ្វេងប្រណម្យ ព្រមទាំងពោលពាក្យសរសើរគុណម្ដាយ ដែលផ្ដល់កំណើតឲបុត្រគ្រប់រូប
គុណវិបត្តិ៖
·        លក់ឧត្ដមគតិ បម្រើសត្រូវដែលសម្លាសប់ឪពុកបង្កើតខ្លួន ជាកូនប្រុសអកតញ្ញូ មិនដោយគន្លង
·        ធ្វើការហួសបញ្ជាក្នុងនាមជាទូតបែរជាបង្កចលាចលពាសពេញលង្កា
១៣.ព្រះបាទទសរថ
គុណសម្បត្តិ៖
·        ជាស្ដេចមានចេស្ដា អាចឈ្នះព្រះសុរិយា
·        ស្រឡាញ់បុត្រគ្រប់គ្នា ដោយអប់រំថែរក្សា និងបញ្ជូនទៅរៀនសិល្ប៏វិជ្ជាគ្រប់ៗគ្នា
·        ជាស្ដេចដែលគោរពពាក្យសច្ចៈ និងជាបវេណីផង ដផយសុខចិត្តបែងចែកនគរ ជាពីរចំណែកដើម្បីបញ្ជប់បញ្ហាទំនាស់
គុណវិបត្តិ៖
·        ពឹងភរិយាក្នុងការប្រយុទ្ធជាមួយព្រះអាទិត្យ ទើបនាងកៃកេសីទទួលបានពាក្យសន្យា
·        ប្រទានសន្យាផ្ដេសផ្ដាស់ពុំពិចារណាទើបបង្កជាបញ្ហាឡើង
·        មានប្រពន្ធច្រើន ដែលបង្កជាការច្រណែនគ្នា ទំនាស់ពុំចេះចប់ លុះដល់ពេលមានបញ្ហាឡើងទ្រង់បែរជាអសមត្ថភាពដោះស្រាយពុំរួច
·        ធ្វើខុសក្រិតក្រមបវេណីក្សត្រតាំងពីយូលង់ណាស់មកហើយ
១៤.ព្រះនាងកៃកេសី
គុណសម្បត្តិ៖
·        បានជួយស្វាមីក្នុងសមរភូមិដោយមិនគិតពីអាយុជីវិត
·        ជាម្ដាយដែលស្រឡាញ់និងចង់ឲកូនខ្ពង់ខ្ពស់មុខ បានធ្ចើជាស្ដេចសោយរាជ្យ
គុណវិបត្តិ​៖
·        ជាបុគ្គលអាត្មានិយមមានចិត្តលោភលន់ឆេវឆាវ ពុំស្ដាប់គេឯង ធ្វើតាមតែចិត្តនឹក​ឃើញបំពានសូម្បីតែទំនៀមទំលាប់ពីដូនតាដើម្បីមហិច្ឆតាខ្លួនឯង
·        ជាអ្នកដែលឈ្នានីសគេដោយបញ្ជូនព្រះរាមទៅព្រៃ១៤ឆ្នាំ
·        ជាស្រីមានមិច្ឆាទិដ្ឋិបានធ្វើកំហុសឲប្ដីពិបាកចិត្ត ជាឃាតករសម្លាប់ប្ដីដោយប្រយោល
·        ក្លែងសំបុត្រឥសីដែលផ្ញើឲព្រះភិរុត យ៉ាងថោកទាប
១៥.ព្រះភិរុត និងសុត្រុត
គុណសម្បត្តិ៖
·        គោរពស្រឡាញ់បងប្រុសដោយអស់ពីចិត្ត
·        ស្រឡាញ់និងអាលោះអាល័យដល់បិតា ហើយ​គោរពតាមបវេណីរបស់រាជវង្សសំខាន់ជាងការលោភលន់ចង់បានអំណាច
·        ចង់ឲពាក្យសត្យរបស់បិតាបានសម្រេចដើម្បីរក្សាកិត្តិយសទ្រង់
គុណវិបត្តិ៖
·        ឆេវឆាវឥតពិចារណាដល់បំណងល្អរបស់មាតាខ្លួន ហើយបែរជារមិលគុណចង់ពិឃាតទ្រង់គាត់ជាពីរបីកំណាត់ទៅវិញ
១៦.រាមលក្ម្សណ៏ ជប្បលក្ម្សណ៏
គុណសម្បត្តិ៖
·        ចេះអាណិតស្រលាញ់បងប្អូន ជួយគ្នាទៅវិញទៅមក
·        មានសមត្ថភាព និងសិល្ប៏វិជ្ជាខ្ពង់ខ្ពស់ស្មើរព្រះនរាយណ៏ជាបិតា
·        ស្រឡាញ់ប្រណិប័តន៏មាតា នឹករលឹកព្រះនាងយ៉ាងខ្លាំង ។ ហើយព្យាយាមផ្សះផ្សារទំនាស់រវាងអ្នកមានគុណទាំងពីរ
·        អាចចាប់ហនុមានដែលជាមេទ័ពស្វាដ៏ពូកែ ចងស្លាបសេកបានហើយ ទាល់តែម្ចាស់ពិតប្រាកដ គឺព្រះរាមទើបស្រាយរួច
គុណវិបត្តិ៖
·        រប៉ិលរប៉ូចល្មើសនឹងបម្រាម ចាប់សេះព្រះមហាក្សត្រជិះសេង ទោបីឃើញសារចងភ្ជាប់សេះក៏ដោយ
·        ព្រហើនកោងកាចពុំគោរពមនុស្សចាស់ ពុំចេះគួរសមដោយទាមទារឲព្រះរាមប្រាប់ពីពូជពង្សសណ្ដានដល់វាមុន ទើបវាប្រាប់ជាក្រោយ

·        ក្អេងក្អាងហួសពីសមត្ថភាពដោយខ្លួនមានតែពីរនាក់ ហើយជាកុមារតូចៗបែរជាចង់តតាំងនឹងមហាក្សត្រដែលមានទ័ពច្រើន និងពូកែៗ ។

No comments:

Post a Comment