សិក្សាអត្ថបទរឿងរាមកេវ្តិ៍
I.បង្ហាញអត្ថបទ
និង អ្នកនិព្ធរឿងរាមកេវ្ដិ៍
១.ប្រភពរឿង
ជាការពិតណាស់
រឿងរាមកេវ្ដិ៏បានជ្រាបចូលមកក្នុងប្រទេសកម្ពុជាតាំងពីយូលង់ណាស់មហើយគឺមុនសម័យមហានគរទៅទៀត
ពោលគឺឃើញចារឹកទុកនៅលើផ្ទាំងសិលាប្រាសាទអង្គរវត្តបានយ៉ាងល្អឥតខ្ចោះ ដែលទាំងនេះបានបញ្ជាក់ឲឃើញថា
បុព្វបុរសខ្មែរកាលពីជំនាន់ដើមមានការចងចាំសាច់រឿងបានស្ទាត់ជំនាញខ្លាំងណាស់ ។
តើរឿងរាមកេវ្ដិ៏មានប្រភពពិតប្រាកដ៏យ៉ាងណាដែរ?
Read more »
១.សិក្សាអត្ថបទរឿង តេមិយជាតក
១. អត្ថបទ
ក. ប្រភព
រឿងតេមិយជាតក គឺជារឿងទី១នៅក្នុងរឿងទសជាតក (១០ជាតិ) ហើយរឿងទសជាតកគឺជា ការបំពេញបារមី ដើម្បីបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ។ រឿងតេមិយជាតក គឺការកសាងបារមីដោយការ សាងផ្នួស ។ រឿងទសជាតកនេះ គឺដកស្រង់ចេញពីព្រះត្រៃបិដក ។ ប៉ុន្តែដោយព្រះត្រៃបិដក និងសាស្រ្តាស្លឹក រឹតសរសេរជាអក្សរបាលី មានការពិបាកយល់ ហើយថែមទាំងវែងផងនោះ ទើបមានកវីព្រះសង្ឃ និងសាស្រ្តា ចារ្យនានាបានប្រែសម្រាយសម្រួលមកជាភាសាខ្មែរងាយមើលងាយយល់ន័យសេចក្តី។ អ្នកប្រែគម្ពីរនេះមាន ច្រើនរូប ប៉ុន្តែអត្ថបទខាងក្រោយនេះ គឺបានដកស្រង់ចេញពីស្នាដៃ របស់ លោក ឈឹម ស៊ុមន៍ បោះពុម្ពនៅ ឆ្នាំ១៩៥៩ នៅពុទ្ធសាសនបណ្ឌិត្យ ។

២.រឿង មហាជនក
ក.ប្រភព
មហាជនកជាតក ជាតកទី២នៃជាតកទាំង១០ ដែលបង្ហាញពីការបំពេញបារមីរបស់ព្រះពោធិសត្វក្នុងជាតិជាមហាជនកដើម្បីសាងនូវវីរយបារមី។ រឿងនេះប្រភពដើមជាភាសាបាឡី មាននៅក្នុងគម្ពីរខុទ្ទកនិកាយ ជាតក មហានិបាត ដែលគេប្រកាន់ជឿថាជាព្រះពុទ្ធវចនៈ ហើយនិងក្នុងគម្ពីរជាតកអដ្ឋកថាដែលមានមកជាង២ពាន់ឆ្នាំហើយ។ លោក ឈឹម ស៊ុម បានដកស្រង់នឹងបកប្រែពីអដ្ឋកថា[6]។

II សេចក្ដីសង្ខេបរឿងរាមកេរ្តិ៍ខ្មែរ(ត)
ឥសីពិស្វាមិត្របានរៀបចមហោមពិធីជាកិត្តិយសដល់សិស្សគឺ ព្រះរាម និងព្រះលក្សណ៍ ដែលបានរៀបចេះចប់គម្ពីរវេទ ។
ថ្ងៃមួយមានយក្សកាឡាខ្លួនជាក្អែកយ៉ាងធំ ឈ្មោះកាកណាសូរ មកឆាបអាស្រមឥសីខ្ទេចខ្ទីអស់ ។ ឥសីពិស្វាមិត្រខឹងយ៉ាងខ្លាំងហើយក៏ជប់ធ្នូសរឲ្យព្រះរាមបាញ់ សម្លាប់កាកណាសូរ ។ ក្រោយមកក៏នាំព្រះរាម និងព្រះលក្សណ៍ចូលរួមប្រឡងលើកធ្នូសរព្រះជនកនៅនគរមិថិលា ដើម្បីយកនាងសិតា ធ្វើជាមហេសី ។ ក្នុងឱកាសនោះ មានបេក្ខជនចូលរួមជាច្រើនដែលមកពីភពទាំងបី សូម្បីតែព្រះឥសូរក៏មកនឹងគេដែរ ក៏ប៉ុន្តែគ្មាននរណាលើកធ្នូសររួចឡើយ គឺមានតែតួអង្គព្រះរាមមួយគត់បានទទួលជោគជ័យដោយលើកធ្នូសរនោះ រួច ។
ពេលនោះព្រះជនករីករាយណាស់ផ្ដល់ព័ត៌មាននេះថ្វាយទៅព្រះបាទទសរថ ដើម្បី យាងមកជាអធិបតីក្នុងពិធីរាជាភិសេករវាងព្រះរាម និងនាងសិតា ។ កាលបើពិធីអភិសេកចប់សព្វគ្រប់ហើយ ក៏នាំព្រះរាជបុត្រ និងព្រះរាជធិតាសុណិសាវិលត្រឡប់ទៅកាន់នគរអយុធ្យាវិញ ។ ពាក់កណ្ដាលផ្លូវក៏បានជួបនឹងយក្សកំណាចមួយឈ្មោះ រាមាសូរ ។ យក្សនេះបានចោទប្រកាន់ព្រះរាមថា លួចយកឈ្មោះរាមបរមសូរមកដាក់ធ្វើជាឈ្មោះខ្លួន ដូច្នេះត្រូវតែមកក្រាបបង្គំសុំទោសទើបរួចខ្លួន ។ ព្រះរាមក៏ផ្ចាញ់រាមាសូរប្រកបដោយជោគជ័យទៀត ។
IIIវិភាគតួអង្គសំខាន់ៗ
1. ព្រះបាទទសរថ៖ស្តេចនគរព្ធយុធ្យា។
2. ព្រះនាងកៃកេសី៖ មហេសីព្រះបាទទសរថ។
3. ព្រះនាងកោសកល្យាណ៖ មហេសីព្រះបាទទសរថ។
4. ព្រះនាងសមុទ្រ៖ មហេសីព្រះបាទទសរថ។
5. ព្រះរាម៖បុត្រព្រះបាទទសរថ និងព្រះនាងកោសកល្យាណជានារាយណ៏បែងភាគ។
No comments:
Post a Comment