តែមុននឹងនាងប្រពន្ធចុងស្លាប់ នាងក៏ដឹងនូវសេចក្ដីអន្តរាយនេះដែរមិនមានអ្នកណាក្រៅពីនាងប្រពន្ធដើមជាអ្នកធ្វើឡើយ
នាងមានគំនុំចងពៀរនឹងនាងប្រពន្ធដើមហើយសច្ចាថា ‘នាងនេះចិត្តអាក្រក់ណាស់
ហ៊ានសម្លាប់កូនអញមួយលើកជាពីរលើក លើកនេះស្មាប់ដោយទាំងខ្លួនអញទៅទៀត ដើម្បីសងគំនុំ
សូមអោយខ្ញុំកើតជាតិណាៗនឹងបានស៊ីកូនវាវិញកុំខាន’ ។ ថាតែប៉ុណ្ណេះនាងនោះក៏ទទួលមរណភាពបាត់ទៅហើយអន្ទោលយកកំណើតជាសត្វឆ្មា
។ រីឯនាងប្រពន្ធដើម បន្ទាប់ពីស្លាប់បាត់បង់ជីវិតទៅក៏ចាប់កំណើតជាសត្វមាន់ ។
មេមាន់នោះកាលបើបានពងចេញដាក់សំបុកកាលណា សត្វឆ្មាទៅស៊ីពងនោះអស់រលីង ។
បន្ទាប់មកមេមាន់ក៏ចងពៀរនឹងសត្វឆ្មាដោយប៉ងប្រាថ្នាថា ‘កើតជាតិក្រោយសូមអោយបានស៊ីកូនឆ្មាវិញកុំបីខាន
’ ថារួចមេមាន់ក៏ដាច់ខ្យល់ស្លាប់ទៅ
។
លុះជាតិបន្ទាប់មកទៀត ឆ្មានោះក៏អន្ទោលជាតិទៅជាមេម្រឹគ ។ ឯមេមាន់ចាប់កំណើតជាខ្លា ។ កាលណាមេម្រឹគសម្រាលកូន ខ្លានោះតែងទៅខាំស៊ីកូនអស់គម្រប់បីលើកដូចន័យមុនទៀត ។
លុះជាតិបន្ទាប់មកទៀត ឆ្មានោះក៏អន្ទោលជាតិទៅជាមេម្រឹគ ។ ឯមេមាន់ចាប់កំណើតជាខ្លា ។ កាលណាមេម្រឹគសម្រាលកូន ខ្លានោះតែងទៅខាំស៊ីកូនអស់គម្រប់បីលើកដូចន័យមុនទៀត ។
ជាតិបន្តមកទៀតខ្លានោះទៅកើតជាមនុស្សឈ្មោះនាងកុលធីតា ឯមេម្រឹគទៅកើតជាយក្ខិនី ។
ក្នុងពេលដែលនាងកុលធីតាមានកូនស្រាប់តែនាងយក្ខិនីនោះសុំធ្វើជាមិត្តមកសួរសុខទុក្ខ
ហើយបន្លំចាប់កូននោះស៊ី ។ លុះគម្រប់លើកទីបីនាងកុលធីតានាំប្ដីនិងកូនទៅងូតទឹកស្រះ ។
នៅពេលដែលនាងងូតទឹករួចហើយ នាងក៏បីកូនអង្គុយចាំប្ដី
នាងចោលភ្នែកទៅឃើញយក្ខិនីដើរសំដៅមកពីចម្ងាយក៏យល់ថា ‘ច្បាស់ជាជួបនូវអន្តរាយភាពមិនខាន
ក៏ស្ទុះបីកូនរត់គេចរហូតទៅដល់វត្តជេតពន់ ។ គាប់ជួនជាពេលនោះ
ព្រះពុទ្ធកំពុងប្រទានព្រះធម៍ទេសនានៅកណ្ដាលជំនុំបរិស័ទ ។ កុលធីតាភ័យណាស់យកកូនទៅដាក់ទៀបព្រះបាទព្រះអង្គហើយស្រែកយំអង្វរទ្រង់ថា
‘សូមព្រះអង្គជួយខ្ញុំព្រះករុណាផងនាងយក្ខិនីតាមខ្ញុំព្រះករុណាមកដល់កំពែងវត្តហើយ’ ។
ព្រះពុទ្ធអង្គទ្រង់ត្រាស់ប្រើអានន្ទអោយទៅហៅនាងយក្ខិនីនោះចូលមក ។
កាលបើនាងយក្ខិនីនោះចូលមកថ្វាយបង្គំព្រះអង្គ
ទើបទ្រង់នាំអតីតនិទានអំពីការចងពៀរដែលមិនអាចរម្ងាប់ដោយពៀរមកសម្ដែងប្រាប់
រួចទ្រង់ផ្សះផ្សានាងទាំងពីរនាក់អោយលែងកាន់ចិត្តគំនិតគុំគួននឹងគ្នាហើយអោយរាប់អានគ្នាជាបងប្អូនតទៅ
។ នាងយក្ខិនីទូលសួរព្រះអង្គថា ‘តើអោយខ្ញុំព្រះករុណារស់នៅរបៀបណា?បើខ្ញុំព្រះករុណាធ្លាប់តែរស់ដោយចាប់មនុស្សសត្វស៊ីជាអាហារយ៉ាងហ្នឹងទៅហើយនោះ’ ។ កាលណោះព្រះពុទ្ធអង្គទ្រង់ត្រាស់បង្គាប់អោយនាងកុលធីតាយកនាងយក្ខិនីទៅចិញ្ចឹម
ព្រោះនាងយក្ខិនីនេះចេះមើលដំណើរទឹកភ្លៀងហេតុនេះ បើនាងដឹងថា ឆ្នាំនេះភ្លៀងតិច
នាងយក្ខិនីបង្គាប់អោយនាងកុលធីតាធ្វើស្រែជ្រៅ
ហើយបើឆ្នាំណាមានភ្លៀងច្រើន នាងយក្ខិនីបង្គាប់នាងកុលធីតាអោយធ្វើស្រែដីខ្ពស់ ។ មិនយូប៉ុន្មាននាងកុលធីតាក៏ទៅជាអ្នកមានទ្រព្យសម្បត្តិដោយសារតែធ្វើស្រែបានផលស្រូវច្រើន
។ អ្នកជិតខាងឃើញនាងធ្វើស្រូវមិនដែលខុសឆ្នាំណាសោះក៏នាំគ្នាទៅសួរនាងកុលធីតាហើយនាងក៏ប្រាប់តាមដំណើររឿង ។
ក្រោយមកអោយតែជិតដល់រដូវធ្វើស្រែ អ្នកជិតខាងតែងតែនាំគ្នាយកនំចំណីទៅជូននាងយក្ខិនីដើម្បីសួរដំណើរទឹកភ្លៀង
។ នាងយក្ខិនីដែលធ្លាប់នៅក្នុងព្រៃកើតក្ដីអផ្សុកមិនចេះនៅក្នុងស្រុកដែលលឺសូរតែសម្លេងត្បាល់អង្រែមិនឈប់ឈរ
ក៏សុំនាងកុលធីតាទៅនៅឯក្រៅស្រុក ។
អ្នកស្រុកអ្នកភូមិក៏នាំគ្នាយកអីវ៉ាន់ទៅតាមបូជានាងយក្ខិនីឯស្រុកឆ្ងាយនោះទៀត ។
រឿងនេះយូរទៅ
លុះអស់អំពីនាងយក្ខិនីទៅក៏ក្លាយទៅជាទំនៀមបូជាព្រះភូមិដើម្បីអោយបានផលស្រូវទៅវិញ ។ ចប់
នេះជារូបភាពកម្មសិទ្ធិរបស់ Reading Book ទេ។ ម៉េចក៏យកមកប្រើប្រាស់ ស្រេចចិត្តដូច្នេះ? សូមដកចេញជាបន្ទាន់។ ប្រសិនបើអ្នកមិនសហការ អ៊ីចឹងក្រុមផលិតសៀវភៅ នឹងទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយវិញ។
ReplyDelete