ARCHIMEDE
287-212 មុនគ្រឹស្តសករាជ
អាស៊ីម៉ែត្រ គឺជាមនុស្សម្នាក់ក្នុងចំណោម អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតក្នុងសម័យបុរាណ ហើយស្នាដៃ និងការច្នៃប្រឌិតរបស់គាត់បានធ្វើអោយឃើញនូវភាពត្រចេះត្រង់ នៃការប៉ិនប្រសព្វរបស់គាត់ ។ លោកកើតនៅឆ្នាំ ២៨៧ មុនគ្រឹស្តសករាជនៅទីក្រុង Syracuse (1) ។
នៅក្នុងវ័យកុមារភាព គាត់តែងទៅលេង Alexandrie(2) ដើម្បីរៀនសូត្រ និង សម្របខ្លួនជាមួយផ្នែករូបវិទ្យា Oclit ។ ក្រោយពីត្រឡប់មក Syracuse លោកជក់ចិត្ត ផ្នែកស្រាវជ្រាវវិទ្យាសាស្រ្ត និង បង្កើតបន្ថែមឲដល់ផ្នែក គណិតវិទ្យា ដោយផ្អែកលើបាតុភូតធម្មជាតិ ក្រោយពីបានគិតគូរយ៉ាងល្អិតល្អន់ គាត់បានកំនត់ ផៃ (ជាមេគុណរបស់ស្វ៊ែរ ចំពោះកាំ និង ផ្ចិត) ប៉ុន្តែលក្ខណ:របស់កាំរង្វង់គឺជាចំនួនពិត្តប្រាកដរបស់ធរណីមាត្រ ។ ក្នុងចំនួននេះមានទ្រឹស្ដីបញ្ជាក់ច្បាស់ ស្ដីពីបន្ទាត់វិលអាស៊ីម៉ែត្រយល់ច្បាស់នូវផ្ចិតនៃទ្រឹស្ដី ក្នុងច្បាប់ហើយគាត់តែងរំលឹកគេថា: ''ចូរឲខ្ញុំនៅចំនុចមួយពិត ខ្ញុំនឹងដោលឲហើបផុតផែនដី '' ។
លោកជាអ្នករកឃើញនូវទ្រឹស្ដីធរណីមាត្រ ឧត្ដុនិយម ហើយទ្រឹស្ដីនោះបានដាក់ឈ្មោះលោក (អ្នកបានរៀនទ្រឹស្ដីនេះនៅឯសាលា) ស្នាដែនេះបានបញ្ជាក់ច្បាស់លាស់ ។ ស្ដេច Syracuse សង្ស័យថាជាងទងរបស់លោក ក្នុងពេលធ្វើម្កុដមាស បានលួចយកមាសមួយចំនួនដោយជំនួនប្រាក់វិញ លោកបានសំណូមពរអាស៊ីម៉ែត្រ គិតគូរនូវការបាត់បង់នេះ ។ អ្នកវិទ្យាសាស្រ្តដ៏មានស្នាដៃបានរិះរកតាមបែប គណិតវិទ្យាតែមិនបានសម្រេច ។ នៅថ្ងៃមួយក្នុងពេលដែលគាត់ងូតក្នុងធុងឈើស្វែងយល់ខ្លួន គាត់ត្រាំក្នុងទឹកនោះស្រាលជាង ។ ការកំនត់យ៉ាងសាមញ្ញនេះ បានឲគាត់យល់ច្បាស់ គាត់រកចំលើយលំហាត់របស់ស្ដេចឃើញ ។ សេចក្តីសង្ឃឹមនិងចង់ដឹងម៉ាស់កំពុងតែងូតទឹក គាត់ឡើងពីធុងទឹក រត់ផង ស្រែកលើដងផ្លូវហើយថា "Orka!' ខ្ញុំរកឃើញហើយ ខ្ញុំរកឃើញហើយ ។
ពិតណាស់ លោកបានរកឃើញរបៀបគណនារកម៉ាស់កំនត់ផ្សេងៗរបស់ អង្គធាតុ ហើយជាងនេះទៅទៀត លោកបានចងក្រងទ្រឹស្ដី មាឌ ធរណីមាត្រគ្រប់អង្គធាត់រឹងដាក់ចូលក្នុងអង្គធាតុរាវ ហើយវាបាត់មួយផ្នែកនៃម៉ាស់របស់ម៉ាស់ ស្មើមាឌដែលអង្គធាតុរាវហូរចាញ ។
អាស៊ីម៉ែត្រជាអ្នកស្រឡាញ់ទឹកដីកំណើតខ្លួន ហើយការពារ តស៊ូប្រឆាំងជាមួយជនជាតិក្រិចអស់រយ:ពេល ៣ ឆ្នាំ ។ លោកបានកែច្នៃនូវ ម៉ាស៊ីនកិនថ្មដែលធ្វើឲគ្រាប់ខ្ទាតឆ្ងាយ ។ នៅឆ្នាំ ២១២ មុនគ.ស Syracuse ចាញ់សង្គ្រាម មេកន្ទ្រាញជនជាតិក្រិចចូលក្រុង ។ ពេលនោះអាស៊ីមែត្រកំពុងជាប់រវល់រកច្បាប់លើខ្សាច់នៅឯមាត់សមុទ្រ ។ ទ័ពក្រិចបានសួរគាត់ប៉ុន្មានម៉ោង ប៉ុន្តែ អ្នកប្រាជ្ញកំពង់តែយកចិត្តទុកដាក់ដោះស្រាយលំហាត់របស់ខ្លួន ដោយមិនឆ្លើយតបជាមួលទ័ពក្រិច ពេលនោះទ័ពក្រិចបានខឹងហើយ សម្លាប់លោក ។
ក្ដីសង្ឃឹមរបស់លោកអាស៊ីម៉ែត្រខ្លួនឯងផ្ទាល់ អ្នកទាំងអស់នោះបានដាក់នៅ លើផ្នូរថ្មដានូវ អនុស្សាវរីយ៏មួយផ្ទាំង ម៉ាស់ស្វ៊ែរ និង ម៉ាស់ស៊ីឡាំង និង ចំនួនលេខតាមលំដាប់សំដែងនូវសមាមាត្រនព្វត្ដនៃ ២ តួលេខ (២ះ៣)
បណ្ដាស្នាដៃរបស់លោកអាស៊ីម៉ែត្រត្រូវបានថែរក្សាទុកដល់សព្វថ្ងៃ ហើយទស្សន: (Leibniz) (3) បាននិយាយពីអ្នកប្រាជ្ញនេះ ប៉ុន្តែនរណាអាចយល់បានថា អាស៊ីម៉ែត្រដែលគ្មានការកោតសរសើនូវស្នាដៃក្នុងយុគសម័យរបស់លោក បែរក្លាយជាអ្នកគតិបណ្ឌិតដំបូងបង្អស់ ក្នុងយុគសម័យបច្ចុប្បន្ននេះ ។
- ឯកសារយោង
- Syracuse : ទីក្រុងកំពង់ផែនៅកោះ Sicile សព្វថ្ងៃនៅប្រទេសអ៊ីតាលី
- Alexzandaee : ទិក្រុងកំពង់ផែរបស់អារ៉ាប់
- Leibniz (1646-1716) : ទស្សន:វិទូ និង បណ្ឌិតផ្នែកគណិតវិទ្យាអាល្លឺម៉ង់ ។
ទាញយក:
No comments:
Post a Comment